ថ្ងៃព្រហស្បតិ៍ ១១-សីហា-២០២២ ១០:០២:១១ ល្ងាច

Ronaldo ធ្វើបានហែតទ្រីកលើកទី៥០ ក្នុងក្លិបពេល Man Utd បំបាក់ Norwich

Ronaldo ធ្វើបានហែតទ្រីកលើកទី៥០ ក្នុងក្លិបពេល Man Utd បំបាក់ Norwich

(មេនេស្ទើ)៖ Cristiano Ronaldo ធ្វើបានគ្រាប់បាល់ហែតទ្រីក (៣គ្រាប់) ជាលើកទី៥០ ក្នុងក្លិបអាជីពក្នុងជំនួបដែល Manchester United យកឈ្នះក្រុមបាតតារាង Norwich City នៅទឹកដី Old Trafford នៃសប្តាហ៍ទី៣២ ជើងទី២ ក្នុងលីគកំពូលអង់គ្លេស Premier League។

banner

នេះជារដូវកាលលើកទី១៦ សម្រាប់ខ្សែប្រយុទ្ធជើងចាស់ Ronaldo ដែលអាចរកបានចាប់ពី ២០គ្រាប់ ឬលើសពីនេះ នៃគ្រប់ការប្រកួតក្នុង ១រដូវកាល និងជាការធ្វើបាន ៣គ្រាប់លើកទី៦០ ក្នុងនាមជាកីឡាករបាល់ទាត់អាជីពផងដែរ និងជាការរកបាន ១២គ្រាប់ច្រើនជាងកីឡាករណាៗទាំងអស់របស់ United នារដូវកាលនេះទៀតផង និងជាគ្រាប់ទី៩៩ នៅលីគកំពូលអង់គ្លេស Premier League និងកំពុងប្រជែងស្បែកជើងមាសនារដូវកាលនេះទៀតផង នៅពេល Top scorer ទើបរកបាន ១៥គ្រាប់ប៉ុណ្ណោះ ដ្បិតនៅសល់មិនដល់ ១០ប្រកួតបិទរដូវកាល។

៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានធ្វើឲ្យក្រុមរបស់អ្នកចាត់ការទូទៅបណ្តោះអាសន្ន Ralf Rangnick មាន ៥៤ពិន្ទុឈរនៅលេខ៥ ជាបណ្តោះអាសន្ន ចាញ់ក្រុមលេខ៤ Tottenham Hotspur តំបន់កៅអី UEFA Champions League តែ ៣ពិន្ទុប៉ុណ្ណោះ ក្រោយពេល Spurs បានភ្លាត់ស្នៀតចាញ់ Brighton Hove & Albion ក្នុងដីនៃលទ្ធផល ១ទល់នឹង០ នៅក្បាលព្រលប់ថ្ងៃសៅរ៍ នៅពេលចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ ២០ពិន្ទុឯណោះ។

មុនការប្រកួតមកដល់ ក៏មានក្រុមអ្នកគាំទ្រចេញមកតវ៉ាប្រឆាំងទៅនឹងគ្រួសារលោក Glazer ដែលជាម្ចាស់ក្លិបបិសាចក្រហម Manchester United គ្រាដែលខ្សែបម្រើ Paul Pogba ក៏បានស្រែកក្នុងន័យស្រដៀងនេះដែរ នៅពេលត្រូវបានប្តូរចេញនៅនាទី៧៤ នោះ ដ្បិតនៅលើទំព័រកាសែតក៏មានសរសេរចំណងជើងធំៗស្តីការរិះគន់ពីភាពវិជ្ជមានរបស់ Cristiano Ronaldo ដែលធ្វើមិនបានល្អនៅទឹកដី Old Trafford ដូចកាលលើកទី១ ក្រោមការបង្វឹករបស់លោក Sir-Alex Ferguson៕

ប្រភព http://plus.freshnewsasia.com/