ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:៤៩:០៥ ព្រឹក

កម្មករលីសែងនៅផ្សារអូឡាំពិចម្នាក់ ស្រវឹងស្រាថ្នាំស្រឿងៗ យកផ្លែឡាមអារ. ក ដៃខ្លួនឯង បម្រុងបញ្ចប់ជីវិត សំណាងសមត្ថកិច្ចជួយសង្រ្គោះទាន់

កម្មករលីសែងនៅផ្សារអូឡាំពិចម្នាក់ ស្រវឹងស្រាថ្នាំស្រឿងៗ យកផ្លែឡាមអារ. ក ដៃខ្លួនឯង បម្រុងបញ្ចប់ជីវិត សំណាងសមត្ថកិច្ចជួយសង្រ្គោះទាន់

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តយកផ្លែឡាមអារ. ក ដៃរបស់ខ្លួន បម្រុងបញ្ចប់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ រួមនឹងអាជីវករលក់ដូរ នៅផ្សារអូឡាំពិចទាំងព្រឹក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតបរិវេនបេនឡាផ្សារអូឡាំពិច សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលប៉ុនប៉ងសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះ ឌី ណា អាយុ៣២ ឆ្នាំ មុខរបរកម្មករលីសែង នៅផ្សារអូឡាំពិច ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីមិត្តភ័ក្រដែលបានស្គាល់បុរសរូបនេះ បានប្រាប់ឲ្យដឹងថា បុរសខាងលើនេះ ជាអ្នកលីសែងអីវ៉ាន់ នៅផ្សារអូឡាំពិចនេះ ជាយូរឆ្នាំមកហើយ លុះរយៈពេលជាងមួយខែនេះ សុខភាពរបស់គាត់ដូចជាមិនសូវស្រួលបួល លីសែងអីវ៉ាន់ក៏លែងរួច ទើបមួយថ្ងៃៗអង្គុយតែផឹកស្រាថ្នាំ ដោយអស់សង្ឃឹមក្នុងជីវិត បណ្តាលឲ្យខ្លួនក្លាយជាជនប្រមឹក លុះមុនពេលកើតហេតុ រូបគេក៏សុំលុយមិត្តភក្តិដែលធ្លាប់ស្គាល់គ្នាទិញស្រាថ្នាំ មកអង្គុយផឹកអស់មួយលីត្រ ស្រវឹងស្រឿងៗសម្រេចចិត្តយកផ្លែឡាមមកអារ. ក ដៃខ្លួនឯងបណ្តាលឲ្យហូរឈាម យ៉ាងខ្សោះខ្លួន សន្លប់បាត់ស្មារតីអស់រយៈពេលជិត៣ម៉ោង ទើបសមត្ថកិច្ចរករ៉ឺម៉កម៉ូតូកង់៣ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ដើម្បីឲ្យគ្រូពេទ្យជួយសង្រ្គោះដល់អាយុជីវិត៕