ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ០១:២៩:២៦ ព្រឹក

ព័ត៌មាន សំដីចាក់ដោត របស់ សប្បុរសជន លោកហ៊ាង រតនា មួយឃ្លា យ៉ាងខ្លីថា ខ្ញុំ ជា ខ្មែរ រស់នៅក្រោមដំបូលតែមួយ ….. ក្រោមការដឹកនដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាជាង ៣០ ឆ្នាំជាងនេះធ្វើឱ្យលោក

ព័ត៌មាន សំដីចាក់ដោត របស់ សប្បុរសជន លោកហ៊ាង រតនា មួយឃ្លា យ៉ាងខ្លីថា ខ្ញុំ ជា ខ្មែរ រស់នៅក្រោមដំបូលតែមួយ ….. ក្រោមការដឹកនដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាជាង ៣០ ឆ្នាំជាងនេះធ្វើឱ្យលោក

ស្ងាត់ៗលោកហ៊ាង រតនា ត្រូវបានសម្តេចក្រទ្បាហោម ស ខេង សម្រេចធ្វើការតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារចល័តនៃក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និង ខេត្តព្រៃវែង កាលពីថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២១នេះ ដែលមានលេខ ០៣២ សស.កងបប ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តបាត់ដំបង និង ដែលមានសេចក្តីសម្រេចលេខ ០៣១ សស.កង.គបខ.បប ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ និង លេខ ០៤៦/២១ សសរ.កគបពវ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រៃវែងដែលមានសេចក្តីសម្រេចលេខ ០៦១/១៩ សសរ.កគបពវ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ។

ដោយការមេីលឃេីញពីសកម្មភាពមនុស្សធម៌របស់លោក ហ៊ាង រតនា បានធ្វើកន្លងមកគឺធ្វើចេញពីចិត្ត និង បេះដូង ទៅកាន់បងប្អូនប្រជាពលរដ្ឋដោយមិនគិតចង់បាននូវការតបស្នងអ្វីទ្បេីយនោះទេីបធ្វេីឲ្យថ្នាក់ដឹកនាំលោកមិនមេីលរំលង។

យ៉ាងណាមិញលោក ហ៊ាង រតនា បានប្រាប់មកអង្គភាពសារព័ត៌មានល្បីៗក្នុងស្រុកថា គាត់ពិតជាសប្បាយ រីករាយដោយលោកបានរស់រានមានបានដល់សព្វថ្ងៃនេះក៏ព្រោះតែមាន គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចពញ្ញាចក្រី ហេង សំរិន និងសម្តេច ក្រឡាហោម ស ខេង ។

ការទទួលបាននូវតួនាទីដ៏ឧត្តុង្គឧត្តមនេះពិតជាឆ្លុះបញ្ចាំងគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់លោក ហ៊ាង រតនា ដែលជានិច្ចកាលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់យកអស់កំលកំលាំងកាយ និងស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិមាតុភូមិលេីគ្រប់វិស័យ។

ជាថ្មីម្តងទៀតក្នុងឱកាសនេះផងដែរ លោក ហ៊ាង រតនា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕ ពីខ្ញុំបាទ ហ៊ាង រតនា