ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:៥០:២៦ ព្រឹក

ដំណឹងបាត់កិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង

ដំណឹងបាត់កិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង

កំបូល៖ អ៊ុស្រី យិន ភមរិន អាយុ ៧០ ឆ្នាំ បានជិះម៉ូតូកង់បីឥណ្ឌាកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២០ គោលដៅមកពីបង់ប្រាក់ប្រចាំខែដែលអ៊ុស្រីបានទិញផ្ទះមួយល្វែងនៅគម្រោង បុរីពិភពថ្មីកំបូល៣ ដែលមាន ទទឹង ៤.១០ម៉ែត្រ និង បណ្តោយ១២ម៉ែត្រ ស្ថិតនៅផ្ទះលេខ ១១៥ ផ្លូវ ២៣B ភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្រោយពេលដែលអ៊ុស្រី យិន ភមរិន ជិះកង់បីឥណ្ឌាមកដល់ផ្ទះខាងលើក៍បានចុះពីកង់បី ហើយប្រគល់លុយឲ្យម្ចាស់កង់បី អ៊ុស្រីក៍ដើរចូលផ្ទះដោយភ្លេចយកកិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង នៅលើកង់បីឥណ្ឌា។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមម្ចាស់បុរីពិភពថ្មីកំបូល៣មេត្តាជ្រាបនឹងមានការយោគយល់ ហើយអ៊ុស្រីបានស្នើសុំដល់បងប្អូនណាដែលរើសបានកិច្ចសន្យាលក់ទិញខាងលើសូមយកមកប្រគល់ជូនអ៊ុស្រីវិញផងអ៊ុស្រីនិងមានជូនជាសាគុណ