ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ០១:១១:៣៦ ព្រឹក

សហរដ្ឋអាមេរិក បន្ដផ្ទុះការឆ្លង និងស្លា.ប់ដោយកូវីដប្រចាំថ្ងៃ ច្រើនជាងបណ្ដាប្រទេសនានា

សហរដ្ឋអាមេរិក បន្ដផ្ទុះការឆ្លង និងស្លា.ប់ដោយកូវីដប្រចាំថ្ងៃ ច្រើនជាងបណ្ដាប្រទេសនានា

បរទេស ៖ បច្ចុប្បន្ន នៅលើពិភពលោក នៅតែមិនទាន់មាន សញ្ញាថមថយពីជំងឺកូវីដ-១៩ នៅឡើយ ដោយមានអ្នកឆ្លងថ្មី ជិត៦០០ ០០០នាក់ និងមានករណីស្លា.ប់ថ្មី ជិត ១០ ០០០នាក់ ហើយសហរដ្ឋអាមេរិក រកឃើញអ្នកឆ្លងថ្មី ជាង១៥០ ០០០នាក់ និង មានអ្នកស្លា.ប់ថ្មី ១ ៦៨៨នាក់ ខណៈម៉ិកស៊ិក មានអ្នកស្លា.ប់ជាង១០០០នាក់។បើតាមគេហទំព័រ Worlodmeter បានចេញផ្សាយ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ថា នៅលើពិភពលោករកឃើញករណីឆ្លងកូវីដ-១៩ថ្មី 591 732 នាក់ និងករណីស្លា.ប់ថ្មី 9 641នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុប 223 371 860នាក់ ស្លា.ប់ 4 608 641 និងជាសះស្បើយ 199 875 852នាក់។សហរដ្ឋអាមេរិក រកឃើញករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៥៤ ៨០៥នាក់ និង មានអ្នកស្លា.ប់ថ្មី ១ ៦៨៨នាក់។ នេះជាចំនួនអ្នកឆ្លង និងស្លា.ប់ដោយកូវីដ១៩ថ្មីច្រើនជាងគេ នៅលើពិភពលោក។ ជាមួយនឹងតួលេខថ្មីនេះ ធ្វើឲ្យសហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤១,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៦៧១ ១៤៨នាក់ និង មានអ្នកជាសះស្បើយ ជាង៣១,៦លាននាក់។

ម៉ិកស៊ិក ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលំដាប់លេខ១៥ នៅលើពិភពលោក តែសម្រាប់ថ្ងៃនេះ មានករណីស្លា.ប់ថ្មីច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានអ្នកស្លា.ប់ ១ ០៧១នាក់ និងមានករណីឆ្លងថ្មី ១៥ ៧៨៤នាក់។ ម៉ិកស៊ិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៣,៤លាននាក់ ស្លា.ប់២៦៤ ៥៤១នាក់ និងមានអ្នកជាសះស្បើយ ជាង២,៧នាក់។

នៅលើពិភពលោក ប្រទេសដែលមានអ្នកស្លា.ប់ថ្មីច្រើន ដោយកូវីដ សម្រាប់ថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីសហរដ្ឋអាមេរិក និងម៉ិកស៊ីក រួមមាន រុស្ស៊ី (ស្លា.ប់ថ្មី៧៩៧នាក់), ឥណ្ឌូនេស៊ី (ស្លា.ប់ថ្មី ៦២៦នាក់), អ៊ីរ៉ង់ (ស្លា.ប់ថ្មី ៥៣៨នាក់) ឥណ្ឌា (រកឃើញស្លា.ប់ថ្មី ៣៣៩នាក់)។ ប្រទេសក្រៅពីនេះ នៅតែមានស្លា.ប់ច្រើនដែរ តែតិចជាងប្រទេសទាំងប៉ុន្មានខាងលើនេះ។

ដោយឡែក ប្រទេសមានអ្នកឆ្លងកូវីដ-១៩សរុបច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល អង់គ្លេស រុស្ស៊ី បារាំង តួកគី អាហ្សង់ទីន អ៊ីរ៉ង់ កូឡុំប៊ី អេស្បាញ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ិកស៊ីក …ជាដើម៕