ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ០១:២០:៥០ ព្រឹក

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំដើម្បីសម្រួលដល់ការធ្វើដំណើររបស់មន្ដ្រី និងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋ-ឯកជន ក្នុងពេលបិទខ្ទប់

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំដើម្បីសម្រួលដល់ការធ្វើដំណើររបស់មន្ដ្រី និងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋ-ឯកជន ក្នុងពេលបិទខ្ទប់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការធ្វើដំណើររបស់មន្ដ្រី និងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋ និងឯកជនដោយរួមទាំងផ្នែកឱសថស្ថាន ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់មន្ដ្រី បុគ្គលិកសុខាភិបាល និងឱសថស្ថានទាំងរដ្ឋ និងឯកជន ដែលត្រូវចេញ-ចូល ឆ្លងកាត់ទីតាំងភូមិសាស្ដ្រ ដែលជាតំបន់បិទខ្ទប់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានធ្វើការណែនាំដូចខាងក្រោម៖

* ទី១៖ អង្គភាពសាធារណៈរួមមាន មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ និងអង្គភាពថ្នាក់កណ្ដាលប្រហាក់ប្រហែល ត្រូវរៀបចំលិខិតអនុញ្ញាតការធ្វើដំណើរជូនមន្ដ្រីក្រោមឱវាទរបស់ខ្លួន ដែលមានតួនាទីចាប់ពីមន្ដ្រី រហូតដល់អនុប្រធានអង្គភាព

* ទី២៖ គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតសម្ភារ បរិក្ខាពេទ្យ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ឱសថស្ថាន-ឱសថស្ថានរង និងម្ចាស់សេវា សុខាភិបាលឯកជន ត្រូវស្នើសុំការអនុញ្ញាតធ្វើដំណើររបស់បុគ្គលិកក្រោមឱវាទមក ក្រសួងសុខាភិបាល (អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ) ដោយភ្ជាប់ជាមួយ អាជ្ញាប័ណ្ណ អាជីវកម្មមានសុពលភាព ស្របច្បាប់ និងរៀបចំបញ្ជីឈ្មោះបុគ្គលក្នុងចំនួនអប្បរមាន ដែលត្រូវធ្វើដំណើរមកបំពេញការងារចេញ-ចូល ឆ្លងកាត់តំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល

* ទី៣៖ ការស្នើសុំបែបបទ និងការផ្ដល់លិខិតអនុញ្ញាតជូនអង្គភាព ឬក្រុមហ៊ុន ត្រូវធ្វើតាមប្រព័ន្ធអនឡាញ៕