ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:៤៩:៤៥ ព្រឹក

សង្រ្កាន្តវិទ្យាល័យក្រឡាញ់

សង្រ្កាន្តវិទ្យាល័យក្រឡាញ់

ប្រវត្តិសង្ខេប៖ មានយុវនារីម្នាក់បានផ្ដើមគំនិត ដើម្បីប្រារព្ធកម្មវិធីនេះឡើង ហើយបានទៅជួបជាមួយយុវជននៅស្រុកក្រឡាញ់ដែលចូលចិត្តធ្វើការងារសង្គម ដើម្បីជួយរៀបចំវាឡើង (២០១៧-២០១៨)។  រហូតដល់ឆ្នាំ(២០១៨-២០១៩)​ យុវជនដែលចូលរួមក្នុងការប្រារព្ធនោះ បានដឹកនាំក្រុមរបស់ខ្លួនផ្ទាល់ដើម្បីររៀបចំវាឡើងជាលើកទី២។ 

ដោយយុវជនទាំងនេះ ធ្វើវាឡើងដោយស្ម័គ្រចិត្ត គឺយុវជនជាអ្នកដឹកនាំយុវជន។ 

ខាងក្រោមនេះគឺជាកម្មវិធីត្រួសៗ៖

ចុចដើម្បីចូលទៅPgae                                គម្រោងសង្រ្កាន្តវិទ្យាល័យក្រឡាញ់

 

គោលបំណង

  • បណ្ដុះស្មារតីដល់យុវជនចេះសាមគ្គីគ្នា រួបរួម​គ្នា ដើម្បីធ្វើការជាក្រុម
  • បង្កើតភាពសប្បាយរីករាយនិងអបអរសាទរក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ
  • យុវជនមានគំនិតច្នៃប្រឌិតនិងបង្កើនសមត្ថភាពក្នុងការដឹកនាំ
  • រក្សាប្រពៃណីទំនៀមទំម្លាប់និងសាសនា

កម្មវិធីធំៗ

  1. អញ្ជើញលោកស្រីអភិបាលស្រុកបើកកម្មវិធីសង្រ្កាន្ត ព្រមទាំងបើកបង្ហាញផលិតផលក្នុងស្រុកក្រឡាញ់

  1. រាំលេងសាន្តនិងលេងល្បែងប្រជាប្រិយ៍

  1. ការសម្ដែងសិល្បៈពេលរាត្រី

  1. ស្មូត្របរិយាយគុណម្ដាយ

  1. រាប់បាត្រព្រះសង្ឃ...

 

អត្ថបទ៖ ពេញចិត្ត