ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៤:១១:១៩ ល្ងាច

រដ្ឋសភា បេីកប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

រដ្ឋសភា បេីកប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០នេះ រដ្ឋសភាបានបេីកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល។

កិច្ចប្រជុំពេញអង្គរដ្ឋសភានេះបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានការចូលរួមពីតំណាងរាស្ត្រ១១៩រូប ព្រមទាំងមានតំណាងរាជរដ្ឋាភិបាលផងដែរ។

របៀបវារៈនៃកិច្ចប្រជុំសភាពេញអង្គនេះមាន៖

ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។

ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕

ប្រភព​ http://www.freshnewsasia.com/