ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៥:៣០:៤០ ល្ងាច

GMAC​ ណែនាំឲ្យរោងចក្រទាំងអស់​ ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល​

GMAC​ ណែនាំឲ្យរោងចក្រទាំងអស់​ ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល​

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ( GMAC) នៅថ្ងៃទី២៩ ខែឧសភានេះ បានផ្ញើលិខិតទៅអ្នកគ្រប់គ្រងរោងចក្រទាំងអស់ រំលឹកឲ្យបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល។

ក្នុងលិខិតរបស់ GMAC បានលើកឡើងថា ក្នុងអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ វាសំខាន់ដែលតួអង្គឧស្សាហកម្មត្រូវតែសហការគ្នា និងធ្វើការជាមួយគ្នា។ បើទោះបីជាករណីជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាមានចំនួនតិចតួចក៏ដោយ ក៏គេមិនទាន់ដឹកច្បាស់ថា ជំងឺនេះនឹងចប់នៅពេលណានោះទេ ហើយវិធានការរក្សាគម្លាតឆ្ងាយពីគ្នា ការបង្កើតអនាម័យ និងវិធានការប្រុងប្រយ័ត្នដ៏ទៃទៀត ត្រូវតែបន្តអនុវត្តក្នុងរោងចក្រ។

​GMAC បានបន្ថែមទៀតថា វិធានការទាំងនេះ ត្រូវតែជម្រាបទៅកម្មករ និងបុគ្គលិកទាំងអស់ ដើម្បីធានាថា ពូកគេយល់ និងអនុវត្តប្រកបដោយប្រសិទ្ធិភា​ព​៕

ប្រភព​https://swiftnewsdaily.com/