ថ្ងៃព្រហស្បតិ៍ ១១-សីហា-២០២២ ០៩:២៦:៣៦ ល្ងាច

វ៉េល ប្រកាសចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រ Nations League 2023

វ៉េល ប្រកាសចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រ Nations League 2023

(ខាឌីស)៖ ប្រទេសវ៉េល បានប្រកាសពីការចូលខ្លួនដេញថ្លៃសម្រាប់ធ្វើម្ចាស់ផ្ទះជុំចុងក្រោយពានរង្វាន់លីគអឺរ៉ុប UEFA Nations League ឆ្នាំ២០២៣។

banner

នេះគឺជាលើកដំបូងសម្រាប់ប្រទេសក្បែរខាងអង់គ្លេស វ៉េលចូលខ្លួនជាគូប្រជែងទល់នឹងប្រទេសនៅអឺរ៉ុបផ្សេងទៀតជាមួយ ប៊ែលហ្សិក ហូឡង់ និងប៉ូឡូញ ក្នុងការធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គ ៤ក្រុមចុងក្រោយសម្រាប់ Nations League រដូវកាលទី៣ បន្ទាប់ពីព័រទុយហ្គាល់ និងបារាំងធ្លាប់ឈ្នះបានម្នាក់ម្តងដូចគ្នា។

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសពីការផុតកំណត់ទទួលបានពាក្យចូលរួមដេញថ្លៃនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅមុនពេលធ្វើសម្រេចចិត្តចុងក្រោយថាអ្នកណាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនាខែមករា ឆ្នាំ២០២៣ ខាងមុខ។

ទាំង ៤ប្រទេសខាងលើដែលបានដាក់ពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះ Nations League វគ្គផ្តាច់ព្រ័ត្រ ពួកគេសុទ្ធតែស្ថិតក្នុង Group 4 នៃពូល A នៅពេលការប្រកួតឆ្នាំនេះ នឹងធ្វើឡើងចាប់ពីខែមិថុនា និងខែកញ្ញា ក្រោយពេលវគ្គផ្តាច់ព្រ័ត្ររដូវកាលមុនត្រូវបានធ្វើនៅប្រទេសអ៉ីតាលី ក្នុងខែតុលាឆ្នាំទៅ ដែលមានបារាំងឈ្នះជើងឯក ក្រោយឈ្នះអេស្ប៉ាញ ២ទល់នឹង១៕

ប្រភព​ http://plus.freshnewsasia.com/