ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ១១:២៦:០៧ ព្រឹក

យ៉ាងហោចណាស់ស្រ្តីពិកាម្នាក់ស្លាប់ និងមនុស្សជាច្រើនរងរបួស រួមនិងផ្ទះចំនួន២៧ខ្នង ត្រូវបាត់បង់ដោយសារគ្រោះអគ្គិភ័យ

យ៉ាងហោចណាស់ស្រ្តីពិកាម្នាក់ស្លាប់ និងមនុស្សជាច្រើនរងរបួស រួមនិងផ្ទះចំនួន២៧ខ្នង ត្រូវបាត់បង់ដោយសារគ្រោះអគ្គិភ័យ

ភ្នំពេញ ៖ យ៉ាងហោចណាស់ស្រ្តីពិកាម្នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើនបានរងរបួស រួមនិងផ្ទះចំនួន២៧ខ្នង ត្រូវបាត់បង់ដោយសារគ្រោះអគ្គិភ័យ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមព័ត៌មានបឋម បានឱ្យដឹងថា ស្ត្រីម្នាក់ រងរបួសឆេះរលាកពេញខ្លួន បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ និងក្មេងស្រីតូចម្នាក់ បានរត់ចូលទៅក្នុងផ្ទះ ដែលភ្លើងកំពុងតែឆេះ បាត់ខ្លួនមិនដឹងស្លាប់ ឬរស់ និងមន្រ្តីនគរបាលសង្គ្រោះរងរបួស៣នាក់។

សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរកឃើញពីមូលហេតុ ដែលបណ្ដាលឱ្យឆាបឆេះនេះទេ គ្រាន់តែរកឃើញការឆេះចេញពីលំនៅដ្ឋានរបស់មន្រ្តីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ មាន សំអាត ភេទប្រុស អាយុ៦៣ឆ្នាំ ជាកន្លែងការិយាល័យព្រឹត្តិបត្តព័ត៌មាន និងបោះពុម្ពផ្សាយ។

សរុបការខូចខាតឆេះផ្ទះចំនួន២៧ខ្នង។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ទើបពន្លត់ចប់ នៅម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍នេះ៕

 

ប្រភព៖ https://csndaily.com