ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ០១:០៨:៣២ ព្រឹក

ក្រសួងការងារបង្ហាញឈ្មោះក្រុមហ៊ុនស្របច្បាប់​​ ដែលជាទីភ្នាក់ងារជ្រើសរើស​ និងបញ្ជូនពលករខ្មែរ​ទៅ​ប្រទេសជប៉ុន

ក្រសួងការងារបង្ហាញឈ្មោះក្រុមហ៊ុនស្របច្បាប់​​ ដែលជាទីភ្នាក់ងារជ្រើសរើស​ និងបញ្ជូនពលករខ្មែរ​ទៅ​ប្រទេសជប៉ុន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តី​ជូន​ដំណឹង ស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

ក្រសួងការងាបានបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយ​ណា​ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍​ជាបន្ទាន់ មកទូរស័ព្ទលេខ 023 880 474 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុង​គេហទំព័ររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ៕

 

ប្រភព៖ swiftnewsdaily