ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:៥១:០៧ ព្រឹក

នគរបាលបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង័្សយចំនួន ២នាក់ អនុវត្តតាមច្បាប់

នគរបាលបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង័្សយចំនួន ២នាក់ អនុវត្តតាមច្បាប់

បាត់ដំបង: កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី នៅចំណុចផ្ទះជួល ភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងយោបល់របស់លោក កុយ ហៀង ស្នងការរងផែន ការ ងារ ប្រឆាំងគ្រឿងញៀន លោកវរសេនី យ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជា មួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលស្រុកបវេលបានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ១ករណីក្នុងបទល្មើសជាក់ ស្ដែង ។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់គឺ៖
១-ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងសង្កែឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុកនូវសារធាតុញៀន) ។
២-ឈ្មោះ ស៊ឹម លីយ៉ា ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាសចំនួន ៤ថង់ សង្ស័យមានសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកក ICE ។
-ថ្នាំគ្រាប់រាងមូលសំប៉ែតមានសរសេអក្សរបរ ទេសWY ចំនួន ០៧គ្រាប់សង្ស័យថា មានសារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា
-រថយន្តម៉ាកTOYOTA PRIUS ពណ៌សឆ្នាំ 20 04ស្លាកលេខ2AN ភ្នំពេញ 9733 ចំនួន០ ១គ្រឿង
-ទូរស័ព្ទដែចំនួន០២គ្រឿង(ចាស់)

នៅពេលនេះវត្ថុតាងនិងជនសង្ស័យសមត្ថកិច្ចន គរបាលស្រុក បានកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំ នាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕