ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ០១:០២:៥៤ ព្រឹក

ម្ចាស់​ជំនួយ​បាន​សន្យា​ផ្តល់ប្រាក់​១.១​ប៊ីលាន​ដុល្លារ​ដល់អាហ្វហ្គានីស្ថាន

ម្ចាស់​ជំនួយ​បាន​សន្យា​ផ្តល់ប្រាក់​១.១​ប៊ីលាន​ដុល្លារ​ដល់អាហ្វហ្គានីស្ថាន

ម្ចាស់​ជំនួយ​បាន​សន្យា​ផ្តល់​ប្រាក់​ជាង​១.១ប៊ីលាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​កំពុង​ជួបភាព​ក្រី​ក្រ និង​អត់​ឃ្លាន ចាប់​តាំង​ពីតាលីបង់​ឥស្លាម​និយម​កាន់​កាប់​អំណាច។អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​(UN) លោក Antonio Guterres បាន​និយាយ​​ថា ​UN កំពុង​ស្វែង​រក​ជំនួយ​ចំនួន​៦០៦​លាន​ដុល្លារ​អាមេរិក​​ដែល​ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​នៅ​អាហ្វហ្គាស្ថាន។ លោក​ថា វា​ឆាប់​ពេក​​ដើម្បី​និយាយ​ថា ចំនួន​ប៉ុន្មាន​ដែល​ទទួលបាន​ពី​ការ​សន្យា​តាម​​ការ​ឆ្លើយតប​នៃការអំពាវ​នាវ។

លោក​បាន​លើក​ឡើង​ថា បន្ទាប់​ពី​​សង្គ្រាម និង​ទុក្ខ​វេទនារាប់​ទសវត្សរ៍ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​នឹង​ពេល​វេលា​​គ្រោះ​ថ្នាក់​ខ្លាំង។

«ពលរដ្ឋ​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​នឹង​ការ​ដួល​រលំ​ប្រទេស​ទាំង​ស្រុងតែ​ម្តង»។ លោក​បាន​បញ្ជាក់​ថា និង​បន្ត​ថា​ ស្បៀង​អាហារអាច​នឹង​អស់​នៅ​ចុង​ខែ​នេះ ហើយ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោកបាន​និយាយ​ថា មនុស្ស​១៤​លាន​នាក់កំពុង​ស្ថិត​ក្នុង​ភាព​អត់​ឃ្លាន។

ប្រទេស​ចិន និង​ប៉ាគីស្ថានបាន​សន្យា​ផ្តល់​ជំនួយ​រួច​ហើយ។ កាល​ពី​សប្តាហ៍​មុន ទី​ក្រុង​ប៉េកាំង​បាន​សន្យា​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ និង​អាហារ​ដែល​មាន​តម្លៃ​៣១​លាន​ដុល្លារ​អាមេរិក និង​កាល​ពី​ថ្ងៃ​សុក្រ​និយាយ​ថា ចិន​បាន​បញ្ជូន​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​លើក​ទី​មួយ​ចំនួន​៣​លាន​ដូស។

ប៉ាគីស្ថាន​បាន​បញ្ចូន​ស្បៀង​អាហារ និង​វេជ្ជសាស្ត្រ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ឈប់​បង្កក​ទ្រព្យ​សម្បត្តិ​អាហ្វហ្គានីស្ថាន​នៅ​ក្រៅ​ប្រទេស។ អ៉ីរ៉ង់​បាន​និយាយ​ថា ខ្លួនបាន​បញ្ជូន​ជំនួយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស។

ទាំង​ចិន និង​រុស្ស៊ី​បាន​និយាយ​ថា បន្ទុក​សំខាន់​នៃ​ការ​ជួយ​អាហ្វហ្គានីស្ថាន​ឲ្យ​ចេញ​ពី​វិបត្តិ​គួរ​តែ​ស្ថិត​នៅ​ជា​មួយ​ប្រទេស​លោក​ខាង​លិច។

សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្តល់​ប្រាក់​៦៤​លាន​ដុល្លារ​អាមេរិកក្នុង​ជំនួយ​មនុស្ស​ធម៌​ថ្មី ខណៈ​ប្រទេស​ន័រវែស​បានសន្យា​ផ្តល់​បន្ថែម​១១.៥​លាន​ដុល្លារ​ទៀត។

សូម្បី​មុន​ពេល​តាលីបង់កាន់​កាប់​អំណាច​កាល​ពី​ខែ​មុន​ ប្រជា​ជន​ពាក់​កណ្តាល ឬ​១៨​លាន​នាក់​​បាន​ពឹង​ផ្អែក​លើ​ជំនួយ។ ចំនួន​នឹង​កើន​ឡើង​ថែម​ទៀត​ដោយ​សារ​គ្រោះ​រាំង​ស្ងួត និង​កង្វះ​ខាត។

ប្រាក់​ថ្មី​ប្រហែល​២០០​លាន​ដុល្លារ​ថ្មី​ត្រូវ​បាន​កំណត់​សម្រាប់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហ​ប្រជា​ជាតិ ខណៈ​រកឃើញ​ថា​ ៩៣%​នៃ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​១៦០០​នាក់​ដែល​ត្រូវ​បាន​ស្ទង់​មតិ​​ក្នុង​ខែ​សីហា និង​កញ្ញាគឺ​មិន​មានអាហារ​បរិភោគ​គ្រប់​គ្រាន់៕