ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ០១:៤៤:៥៩ ព្រឹក

រដ្ឋបាលខេត្តកណ្ដាល ណែនាំពីឯកសារតម្រូវសម្រាប់ការស្នើសុំធ្វើដំណើរក្នុង «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

រដ្ឋបាលខេត្តកណ្ដាល ណែនាំពីឯកសារតម្រូវសម្រាប់ការស្នើសុំធ្វើដំណើរក្នុង «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំអំពីឯកសារតម្រូវសម្រាប់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្របិទខ្ទប់ក្រុងតាខ្មៅ ក្នុងនោះមានដូចជា លិខិតអនុញ្ញាតធ្វើដំណើរដោយគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ, ឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ។

សូមជម្រាបថា ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្ដាល មានតែតំបន់ពីរទេ គឺតំបន់លឿង និងតំបន់លឿងទុំ ពោលគឺមិនមានតំបន់ក្រហមដូចភូមិសាស្ត្ររាជធានីភ្នំពេញឡេីយ

ខាងក្រោមនេះជាលិខិតណែនាំរបស់រដ្ឋបាលខេត្តកណ្ដាល៖

 

By Fress News