ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៤:៣៦:១៥ ល្ងាច

តារាងកំប្លែងអេស្ប៉ាញដ៏ល្បី លំដាប់ពិភពលោក Juan Joya Borja ស្លាប់នៅអាយុ ៦៥ឆ្នាំ

តារាងកំប្លែងអេស្ប៉ាញដ៏ល្បី លំដាប់ពិភពលោក Juan Joya Borja ស្លាប់នៅអាយុ ៦៥ឆ្នាំ

២៩/០៤/២០២១

(អេស្ប៉ាញ)៖ តារាងកំប្លែងសញ្ជាតិអេស្ប៉ាញ លោក Juan Joya Borja ដែលគេស្គាល់ពាសពេញពិភពលោក តាមរយៈវីដេអូខ្លីបសំណើចមួយ បានស្លាប់នៅអាយុ ៦៥ឆ្នាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

មានឈ្មោះជាទូទៅថា El Risitas ដែលមានន័យថា កំពូលមនុស្សសើចមានសំឡេងក្អឹកតិចៗ តារាងកំប្លែងរូបនេះ បានក្លាយជាបុគ្គលល្បីលើបណ្តាញ Internet ក្នុងនាមជា «បុរសសំណើចសញ្ជាតិអេស្ប៉ាញ»។ ក្រោយបង្ហាញខ្លួនលើទូរទស្សន៍ជាតិ Borija បានក្លាយជាបុគ្គលគួរជាទីចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ក្នុងឆ្នាំ២០១៤ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គម ចាប់ផ្តើមបង្កើតមាតិកាផ្សេងៗ ស្តីអំពីលោក។

មិនមានការបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ Borija នោះទេ ប៉ុន្តែបើតាម BBC បានស្រង់ប្រភពពីសារព័ត៌មានអេស្ប៉ាញថា គាត់បានស្លាប់កាលពីថ្ងៃពុធ នៅក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យមួយឈ្មោះ Virgen de Rocío បន្ទាប់ពីសុខភាពធ្លាក់ចុះយ៉ាងខ្លាំង។

សូមជម្រាបថា Borija មានបញ្ហាសុខភាព កាលពីឆ្នាំ២០២០។ កាលពីមុន Borija បានថ្លែងសារអរគុណអ្នកគាំទ្រ សម្រាប់ការរៀបចំយុទ្ធនាការកៀរគរមូលនិធិ ដើម្បីទិញម៉ូតូស្កូបទ័រចល័តអគ្គិសនីជូនរូបលោក ក្រោយពីជើងម្ខាងរបស់លោកត្រូវបានកាត់ចោល៕