ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៥:១២:២០ ល្ងាច

ថ្ងៃនេះ ក្រសួងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ជូនដល់កម្មករ និយោជិត បាន ១ ៨៤០នាក់ទៀត, សរុបការចាក់ដូសទី២ ជូនកម្មករដល់ពេលនេះកើនដល់ ៩ ៩១១នាក់

ថ្ងៃនេះ ក្រសួងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ជូនដល់កម្មករ និយោជិត បាន ១ ៨៤០នាក់ទៀត, សរុបការចាក់ដូសទី២ ជូនកម្មករដល់ពេលនេះកើនដល់ ៩ ៩១១នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន១ ៨៤០នាក់ ថែមទៀត ដែលក្នុងនោះក៏មានបរទេសចំនួន ៣២នាក់ដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែល Fresh News ទទួលបាន។

គិតត្រឹមថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន ៩ ៩១១នាក់ហើយ ដោយក្នុងនោះក៏មានជនបរទេសចំនួន ៤៧៥នាក់ ផងដែរ។

អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖

 

By Fress News