ថ្ងៃពុធ ១៤-មេសា-២០២១ ០៥:២៧:០០ ព្រឹក

អ្នកជំនាញជប៉ុនថ្មី ចូលមកបន្តគម្រោងអភិវឌ្ឍន៍ច្បាប់ និងយុត្តិធម៌ នៅកម្ពុជា

អ្នកជំនាញជប៉ុនថ្មី ចូលមកបន្តគម្រោងអភិវឌ្ឍន៍ច្បាប់ និងយុត្តិធម៌ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ អមដោយលោកអនុប្រធានសាលាដំបូង និងលោកប្រធានលេខាធិការដ្ឋានរដ្ឋបាល បានជួបទីប្រឹក្សាច្បាប់ នៃគម្រោងអភិវឌ្ឍន៍ច្បាប់ និងយុត្តិធម៌ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) នាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំប្រធានសាលាដំបូង។

លោកស្រី SASAKI Yoshie ទីប្រឹក្សាច្បាប់ នៃគម្រោងអភិវឌ្ឍន៍ច្បាប់ និងយុត្តិធម៌ ដែលចប់អាណត្តិបានអរគុណសាលាដំបូងរាជធានីភ្នំពេញ ដែលបានសហការដោយផ្ទាល់ និងប្រយោលក្នុងគម្រោងរបស់លោកស្រី ហើយលោកស្រីបានជម្រាបលាដោយមាតុភូមិនិវត្តន៍នៅក្នុងខែនេះផងដែរ។

លោកស្រី SASAKI Yoshie បានណែនាំលោក KINNO Tatsuaki ដែលជាអ្នកជំនួសលោកស្រី ដល់សាលាដំបូង និងសុំឱ្យសាលាដំបូងបន្តសហការជាមួយលោក KINNO Tatsuaki ទទួលបានជោគជ័យក្នុងបេសកកម្មនៃអាណត្តិរបស់ខ្លួនផងដែរ។

ក្រោយពេលបញ្ចប់ជំនួប ឯកឧត្ដមប្រធានសាលាដំបូង បានជូនលោក លោកស្រីទីប្រឹក្សា ទស្សនាការិយាល័យលេខាធិការដ្ឋានរដ្ឋបាលផងដែរ៕

By Swift News Daily