ថ្ងៃពុធ ១៤-មេសា-២០២១ ០៥:៣៩:២៧ ព្រឹក

ឡបច្ឆាបច្ចេកទេសស្ទង់ដា៦ នឹងរៀបចំលើដី១០ហិចតា ក្នុងស្រុកឱរ៉ាល់ ទុកបូជាសពស្លាប់ដោយកូវីដ-១៩

ឡបច្ឆាបច្ចេកទេសស្ទង់ដា៦ នឹងរៀបចំលើដី១០ហិចតា ក្នុងស្រុកឱរ៉ាល់ ទុកបូជាសពស្លាប់ដោយកូវីដ-១៩

(ភ្នំពេញ) រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២មីនានេះ កំពុងឈូសឆាយដីទំហំប្រមាណ១០ហិចតា និងរៀបចំឡជាបច្ឆាបច្ចេកទេសស្ទង់ដាចំនួន៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបូជាសព អ្នកជំងឺដែលទទួលរណៈភាព ដោយសារកូវីដ-១៩។

ប្រភពពីរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលសារព័ត៌មានSwift Newsទទួលបាន បញ្ជាក់ថា មូលហេតុដែលយកទីតាំងខាងលើ ជាកន្លែងបូជាសពស្លាប់ដោយសាកូវីដ-១៩នោះ បន្ទាប់ពិពិនិត្យឃើញថា តំបន់នោះនឹងមិនប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ។​

ទោះបីជាសាលារាជធានីភ្នំពេញ បិទកន្លែងកំសាន្តខ្លះក៏ដោយ តែអាជ្ញាធរប្រកាសថា  មិនមានវិធានការបិទរាជធានីភ្នំពេញទេ ហើយពេលនេះ ការគ្រប់គ្រង់ក៏កំពុងដំណើរការបានល្អ។

សូមជំរាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២៥នាក់។ ក្នុងនោះ អ្នកជាសះស្បើយ៦១៩នាក់។ អ្នកជំងឺកំពុងសម្រាកព្យាបាល៦០៤នាក់ និងស្លាប់ម្នាក់ជាលើកដំបូងកាលពីថ្ងៃទី១១មីនាម្សិលមិញ៕

By Swift News Daily