ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៣:៣៥:៣៧ ល្ងាច

ប្រជាពលរដ្ឋជាច្រើនកុះករ ដេីរលេងកម្សាន្តនៅមាត់ទន្លេ និងមុខព្រះបរមរាជវាំង (Photo inside)

ប្រជាពលរដ្ឋជាច្រើនកុះករ ដេីរលេងកម្សាន្តនៅមាត់ទន្លេ និងមុខព្រះបរមរាជវាំង (Photo inside)

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៣០ ខែតុលា និងរហូតមកព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នឹងត្រូវថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ បើទោះបីពុំមានការរៀបចំការប្រណាំទូកក៏ដោយគេសង្កេតឃើញមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ នៅតែបន្តសម្រុកលេងកម្សាន្ត នៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង ទាំងថ្ងៃទាំងយប់។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឱ្យដឹងថា៖ «ក្នុងរយៈពេល២ថ្ងៃមកនេះ គឺមានប្រជាពលរដ្ឋជាច្រើនកុះករ បានសម្រុកមកលេងកម្សាន្ត នៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង។ បន្ថែមពីនេះ បញ្ហាសុខសន្តិ សណ្តាប់ធ្នាប់ ពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ ដោយសារតែកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានពង្រាយនៅតាមបណ្តាលគោលដៅដើម្បីការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តជាដើម»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២០។ ការសម្រេចផ្អាកនេះ ដោយយោងទៅលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីកាត់បន្ថយការចំណាយនានាគ្រាដែលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងនឹងវិបត្តិបណ្តាលមកពីជំងឺកូវីដ-១៩ ព្រមទាំងប្រទេសកម្ពុជា បានជួបគ្រោះទឹកជំនន់ជាដើម ក៏ប៉ុន្តែពិធីសំះពព្រះខែ អកអំបុក នៅតែធ្វើតាមផ្ទះ និង វត្តអារាមដដែល៕

 

By https://freshnewsasia.com/