ថ្ងៃព្រហស្បតិ៍ ១៣-ឧសភា-២០២១ ០៥:០១:៣៥ ល្ងាច

Ronaldo ជាសះស្បើយពីជំងឺ COVID-19 នឹងអាចវិលត្រឡប់ទៅជួយក្រុម Juventus បន្តទៀត

Ronaldo ជាសះស្បើយពីជំងឺ COVID-19 នឹងអាចវិលត្រឡប់ទៅជួយក្រុម Juventus បន្តទៀត

(តូរីន)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានជាសេះស្បើយជាពីជំងឺផ្លូវដង្ហើម COVID-19 ហើយ និងអាចវិលត្រឡប់ទៅកាន់ក្រុមសេះបង្កង់ Juventus វិញ ដើម្បីប្រជែងពានលីគអ៉ីតាលី Serie A ជាបន្តទៀត ក្រោយសម្រាកព្យាបាលអស់ជិត ២០ថ្ងៃជាមួយនឹងការតេស្តវិជ្ជមាន ២លើកផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

តាមប្រភពខាងលើដដែលបានបង្ហាញថា «ក្លិប Juventus បានប្រកាសថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo បានតេស្តអវិជ្ជមាន COVID-19 នៅថ្ងៃសុក្រ ទី៣០ ខែតុលានេះ មានន័យថា អ្វីៗត្រឡប់មករកភាពដើមវិញហើយ»

គួរបញ្ជាក់ថា Ronaldo បានចាកចេញពីក្រុមទៅស្នាក់នៅដាច់ដោយឡែកពីគេជាបណ្តោះអាសន្ន ក្រោយតេស្តវិជ្ជមាននៃជំងឺខាងលើនៅថ្ងៃទី១៣ ខែតុលា ពោលគឺក្រោយពីបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ប៉ះក្រុមបារាំង នៃការប្រជែងពានរង្វាន់ Nations League 2020។

Ronaldo អាចនឹងមានវត្តមានជួយ Juventus ពេលប៉ះក្រុម Spezia នៅលីគកំពូលអ៉ីតាលី Serie A ក្នុងសប្តាហ៍ទី៦ គ្រាដែលក្នុងអំឡុងសម្រាកព្យាបាល រូបគេបានខកខាន ៤ប្រកួតក្នុងលីគ និងការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល G នៃពានអឹរ៉ុប Champions League ដែលសេះបង្កង់បរាជ័យ ២-០ ក្រោមថ្វីជើងក្រុម FC Barcelona ដែលមានអតីតគូប្រជែងចាស់ Lionel Messi នៅទីនោះ៕

By /freshnewsplu

By