ថ្ងៃសុក្រ ២៤-កញ្ញា-២០២១ ១២:០៨:៣២ ព្រឹក

ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្ត ចាកចេញពីផ្ទះមកនៅផ្ទះសំណាក់មួយនៅស្រុកបារាយណ៏ ហើយលេបថ្នាំងងុយដេកជាច្រើនគ្រាប់ដើម្បីសម្លាប់ខ្លួន តែសំណាងល្អបានម្ចាស់ផ្ទះសំណាក់ជួយទាន់ពេល!

ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្ត ចាកចេញពីផ្ទះមកនៅផ្ទះសំណាក់មួយនៅស្រុកបារាយណ៏ ហើយលេបថ្នាំងងុយដេកជាច្រើនគ្រាប់ដើម្បីសម្លាប់ខ្លួន តែសំណាងល្អបានម្ចាស់ផ្ទះសំណាក់ជួយទាន់ពេល!

(កំពង់ធំ)៖ ករណីមនុស្សលេបថ្នាំធ្វើអត្តឃាត សម្លាប់ខ្លួនមិនបានសម្រេចនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១១ និង ០០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចក្នុងបន្ទប់ផ្ទះសំណាក់យីហោ(សុបិន្តល្អ) របស់ឈ្មោះ វ៉ាន់ ម៉េង ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ គុយ ស្រីចិន ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ ឈ្មោះ វ៉ាន់ ម៉េង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវជាម្ចាស់ផ្ទះសំណាក់ នៅភូមិ/ឃុំកើតហេតុខាងលើ បានរៀបរាប់ថា៖ មុនពេលកើតហេតុថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោ ១៦ និង ០០នាទី ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅ មួយយប់ លុះព្រឹកឡើងថ្ងៃទី ២៣ ខែឆ្នាំដដែល មិនឃើញជនរងគ្រោះចេញពីបន្ទប់សោះ។

លុះដល់ម៉ោងកើតហេតុខាងលើម្ចាស់ផ្ទះសំណាក់ ក៏បានយកសោទៅចាក់មើលតែបើកទ្វារមិនបានសោះក៏ធាក់ទម្លាយទ្វារទើបឃើញជនរងគ្រោះដេកលើការ៉ូក្នុងស្ថានភាពសន្លប់ស្ដូក ហើយនៅក្បែរខ្លួនជនរងគ្រោះមានថ្នាំ ងងុយដេកចំនួន ២ប្រអប់(លេបអស់ពាក់កណ្ដាល) ភ្លាមៗនោះម្ចាស់ផ្ទះសំណាក់ក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកបារាយណ៏- សន្ទុកតែម្ដង។

ទទួលព័ត៌មានបានភ្លាមសមត្ថកិច្ចជំនាញសហការជាមួយលោក មេឃុំ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋសាច់ញាតិ ធ្វើការពិនិត្យជនរងគ្រោះនិងទីកន្លែងកើតហេតុ។
តាមការពិនិត្យ នៅលើដងខ្លួនជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅព្យាបាលបន្តទៀត។
មូលហេតុ: ខូចចិត្តព្រោះលែងលះជាមួយប្ដី៕

ប្រភព៖ khi-newsdaily