ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ០១:០២:០៥ ល្ងាច

ជូនដំណឹង! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

ជូនដំណឹង! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺឲ្យដឹងថា អាជ្ញាធរផ្អាកការធ្វើចរាចរណ៍លើផ្លូវខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ការផ្អាកចរាចរណ៍នេះដែរ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលើកកំណាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្ត ដែលធ្វើឲ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រ នឹងទម្ងន់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទបាន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕

By https://freshnewsasia.com