ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ០១:១៤:០៥ ល្ងាច

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណក្រុមហ៊ុន CHINA HUADIAN LOWER STUNG RUSSEI CHRUM HYDRO-ELECTRIC PROJECT ដែលឧបត្ថម្ភថវិកា៣ម៉ឺនដុល្លារ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណក្រុមហ៊ុន CHINA HUADIAN LOWER STUNG RUSSEI CHRUM HYDRO-ELECTRIC PROJECT ដែលឧបត្ថម្ភថវិកា៣ម៉ឺនដុល្លារ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន CHINA HUADIAN LOWER STUNG RUSSEI CHRUM HYDRO-ELECTRIC PROJECT (CAMBODIA) COMPANY LIMITED ដែលបានឧបត្ថម្ភថវិកាចំនួន ៣០,០០០ដុល្លារ (បីម៉ឺនដុល្លារ) ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឆ្នាំ២០២០នេះ។

ក្នុងស្ថានភាពគ្រោះទឹកជំនន់រហ័សនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារអំពាវនាវដល់បងប្អូនជនរួមជាតិ៖
* សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី។
* សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក៕

By https://freshnewsasia.com/