ថ្ងៃអាទិត្យ ២៥-តុលា-២០២០ ១១:៣៦:៤៧ ព្រឹក

ប្រជាជនក្នុងខេត្តសៀមរាបស្នើរសុំដល់រដ្ឋបាលខេត្តសៀមរាប អោយធ្វើរការគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការសាងសងផ្លូវមួយខ្សែរនៅក្រវាត់ក្រុងបេនឡានចាស់..........

ប្រជាជនក្នុងខេត្តសៀមរាបស្នើរសុំដល់រដ្ឋបាលខេត្តសៀមរាប អោយធ្វើរការគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការសាងសងផ្លូវមួយខ្សែរនៅក្រវាត់ក្រុងបេនឡានចាស់..........

ប្រជាជនក្នុងខេត្តសៀមរាបស្នើរសុំដល់គណៈអភិបាលខេត្តសៀមរាប អោយធ្វើរការគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការសាងសងផ្លូវមួយខ្សែរនៅក្រវាត់ក្រុងបេឡានចាស់........

 

​សៀមរាបថ្ងៃទី០៩​ខែកុម្ភះឆ្នាំ២០២០​​    សូមគោរពដល់គណៈអភិបាលខេត្តសៀមរាប និង ថ្នាក់ក្រោមខេត្តទាំងអស់ដែលបាន ចូលរួមផ្តួចផ្តើមធ្វើផ្លូវក្រវ៉ាតក្រុង បេនឡានចាស់ ដែលស្ថិតនៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ 

ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងខេត្តសៀមរាបក៏ដូចជា    ប្រជាពលរដ្ឋដែលរស់នៅផ្លូវក្រវ៉ាតក្រុងបេនឡានចាស់ផ្ទាល់​    សូមថ្លែងអំណរគុណដល់អភិបាលខេត្តថ្មី​ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ    ដែលបានសាងសង់ផ្លូវមួយខ្សែរនេះឡើង   ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក៏ដូចជា    ជួយក្នុងការកាត់បន្ថយនៃការកកស្ទះទីក្រុង និង គ្រោះថ្នាក់ចរាចណ៍ផ្សេងៗជាដើម។    ដូច្នេះហើយប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិ តាវៀន ក៏សូមថ្លែងអំណរគុណដល់គណៈអភិបាលខេត្តសៀមរាប​  ​ ថ្នាក់មូលដ្ឋាន​     ដែលតែងតែជួយឧបត្ថម្ភគាំទ្រចំពោះ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ     នៅក្រុងខេត្តសៀមរាបនេះ។     តាមរយះការសាងសង់ផ្លូវមួយខ្សែរនេះប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងអស់     ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់គោលដៅដែលកំពុងតែសាងសង់ផ្លូវមួយខ្សែរនេះ     សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តសាងសង់ផ្លូវមួយខ្សែរនេះឲ្យចប់នៅពេលឆាប់ៗ​។​​​​      ​លើសពីនេះទៅប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបទាំងមូល      ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សាងសង់ផ្លូវមួយខ្សែរនេះ    សូមឲ្យអភិបាលខេត្តថ្មីយកចិត្តទុកដាក់និងជំរុញការងារនេះ លឿនទៅតាមអ្វីដែលអាចធ្វើបាន។ សូមអរគុណ!

   

 

រៀបរៀងដោយ៖ លោក  ហុង ដាវីត ចាងហ្វាងសារព័ត៌មាន០០៧។