ប្រសិនបើអ្នកមិនដែលបានបញ្ចុះសត្វល្អិតទាល់តែសោះ ឬខានបញ្ចុះជាយូរខែមកហើយ សត្វល្អិចតូចនឹងកើតកាន់តែច្រើននៅក្នុងខ្លួន ដែលមានផលអវិជ្ជមានខ្លាំងចំពោះសុខភាព។ សត្វល្អិតនៅក្នុងខ្លួន គឺ ជាពពួកដង្កូវតូចៗ ដែលគេហៅថាប៉ារ៉ាស៊ីត វាជាសារពាង្គកាយតូចៗ ដែលភ្ជាប់ខ្លួនវាជាមួយនឹងវត្ថុមានជីវិតដទៃទៀតដើម្បីរស់។ សត្វល្អិតមានច្រើនប្រភេទណាស់ ហើយភាគច្រើនវារស់នៅក្នុងពោះវៀន។
ពពួកប៉ារ៉ាស៊ីត ត្រូវបានរកឃើញនៅក្នុងអាហារឆៅ និង ដី ឬ ទឹកកខ្វក់។ ប្រសិនបើអ្នកញ៉ាំចំណីអាហារ ឬភេសជ្ជដែលគ្មានអនាម័យ ប៉ារ៉ាស៊ីតនឹងអាចចូលទៅរស់នៅក្នុងខ្លួនអ្នក រួចបង្កបង្កើតកូនចៅកាន់តែច្រើន។ មួយវិញទៀត សត្វល្អិតក៏អាចចូលទៅក្នុងខ្លួនមនុស្សបានដោយសារ ការបរិភោគមិនបានលាយដៃជាមុន ឬ ញុំាអាហារដែលមានរុយទុំ ។
បញ្ហាមានសត្វល្អិត ច្រើនកើតឡើងចំពោះក្មេងៗ ដោយហេតុថាពួកគេចូលចិត្តលេងដី និង របស់គ្មានអនាម័យ ហើយមិនចេះសម្អាត ឬ ការពារខ្លួនពីមេរោគដោយខ្លួនឯង ។ ដោយប្រព័ន្ធការពាររាងកាយក្មេងនៅមិនទាន់ខ្លាំងផងនោះ ដូច្នេះក្មេងៗឆាប់លេចចេញរោគសញ្ញាលឿនជាងមនុស្សធំ ។
មនុស្សភាគច្រើនមិនសូវជាចេញរោគសញ្ញាអ្វីនោះទេ បើមិនមានប៉ារ៉ាស៊ីតច្រើន ប៉ុន្តែសញ្ញាមួយចំនួនដែលអ្នកអាចកត់សម្គាល់បានថានោះគឺ ៖
- ទល់លាមក
- ឧស្សាហ៍រាក
- ហើមពោះ ចង់ក្អួតចង្អោរ
- មានលេចរោគសញ្ញារលាកពោះវៀន
- អ្នកធ្លាប់ពុលអាហារហើយ ការរំលាយអាហាររបស់អ្នកចាប់មានបញ្ហា បន្ទាប់ពពេលនោះ
- ពិបាកគេង ឬ គេងមិនលក់ និង ភ្ញាក់ច្រើនដងនៅពេលយប់
- ឡើងកន្ទួល រមាស់លើស្បែក ឬ មានជំងឺត្រអក
- ខាំធ្មេញនៅពេលដេកលក់
- ឧស្សាហ៍ឈឺចាប់ត្រង់ សាច់ដុំ ឬសន្លាក់
- អស់កម្លាំង ហត់នឿយ អារម្មណ៍ប្រែប្រួលឆាប់រហ័ស ធ្លាក់ទឹកចិត្ត ឬអារម្មណ៍មិនល្អ
- ញុំាអីក៏មិនឆ្ងាញ់ ហើយញុំាច្រើនតែមិនចេះឆ្អែត
- ស្លេកស្លាំង (anemia ) ។
ប្រសិនបើធ្ងន់ធ្ងរនោះនឹងបណ្ដាលឲ្យចេញសញ្ញាជាច្រើនដូចជា ៖
- សាច់ដុំ ៖ ដុំពកនៅក្រោមស្បែក
- បេះដូង ៖ ចង្វាក់បេះដូងលោតខុសធម្មតា
- ខួរក្បាល ៖ រវើរវាយ ,ប្រកាច់, ច្របូកច្របល់, បញ្ហាចក្ខុវិស័យ, ឈឺក្បាល, រលាកស្រោមខួរ, រលាកខួរក្បាល, ដាច់សរសៃឈាមខួរក្បាល
- ឆ្អឹងខ្នង ៖ មានសភាពទន់ខ្សោយ និងពិបាកក្នុងការដើរ អាចបណ្តាលឱ្យមានប្រតិកម្មអាណាហ្វីឡាក់ទិច (ប្រតិកម្មអាឡែស៊ី) ប្រសិនបើពួកគេខូចឬខូច។
- ពោះវៀន ៖ ស្ទះពោះវៀន (intestinal blockages) ដែលបង្កឲ្យហើម ឬចុក ពោះ និងទល់លាមកធ្ងន់ធ្ងរ ។
ប្រសិនបើមានលេចចេញអាការៈធ្ងន់ធ្ងរទាំងនេះ អ្នកគួរប្រញាប់ទៅជួបពេទ្យដើម្បីព្យាបាលឲ្យទាន់ពេលវេលា។
បញ្ជាក់ ៖ មនុស្សធំ និងកូនក្មេងអាចលេចចេញរោគសញ្ញាដូចគ្នា។
ដើម្បីបង្ការកុំឲ្យ មានសត្វល្អិតក្នុងរាងកាយអ្នកគួរ៖
- លេបថ្នាំទម្លាក់សត្វល្អិតពីក្នុងខ្លួនយ៉ាងហោចណាស់ ៣ខែម្ដង ទើបសុខភាពល្អ
- ចម្អិនអាហារឲ្យបានឆ្អិនល្អ
- ញ៉ាំទឹកដែលដាំពុះ
- លាងសម្អាតបន្លែ ផ្លែឈើ ឲ្យបានស្អាត
- មិនត្រូវឲ្យកូនលេងនៅ កន្លែងកខ្វក់
- រក្សាអនាម័យឲ្យបានស្អាត (លាងដៃជាមួយសាប៊ូ ជាប្រចាំមុនពេល ក្រោយពេល ញ៉ាំអាហារ ឬចេញពីបន្ទប់ទឹក៕